ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ រុស្ស៊ី នៅតែត្រៀមខ្លួនជានិច្ចរួចរាល់ ក្នុងការចរចាសន្តិភាព ជាមួយនឹងអ៊ុយក្រែន

Sputnik

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន RTVI កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូបានត្រៀមខ្លួន រួចជាស្រេចដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងគៀវ តាមរយៈមធ្យោបាយការទូតនៅពេលណាមួយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ជម្រើសបែបនេះទេ ហើយវាគឺជាទីក្រុងគៀវឯណោះទេ ដែលបានដកខ្លួនចេញពីកិច្ចចរចា នៅនិទាឃរដូវឆ្នាំ២០២២ ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីការពារប្រជាជនដែលនិយាយ ភាសារុស្សីនៃសាធារណរដ្ឋ Donbass ទាំងពីរដែលជា អតីត​ដែនដី​អ៊ុយក្រែនហើយក្រោយមក ដែលវា​បាន​ប្រកាស​ឯករាជ្យ​ពី​ក្រុង​គៀវ ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​ ២០១៤ ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ជាច្រើន​ឆ្នាំកន្លងមកហើយ។

រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សា ជាមួយទីក្រុងគៀវ ដរាបណាស្ថានភាពនៅលើដីត្រូវបានពិចារណា។

គួរឲ្យដឹងដែរថា កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២ សាធារណរដ្ឋទាំងពីរ រួមជាមួយនឹងទឹកដីអ៊ុយក្រែន ចំនួនពីរផ្សេងទៀត បានចូលរួមជាមួយរុស្ស៊ីជាផ្លូវការ បន្ទាប់ពីការធ្វើប្រជាមតិ ជាបន្តបន្ទាប់រៀងគ្នារួចមកហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top