ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកព្រមានថា ទីក្រុងគៀវ អាចនឹងក្លាយទៅជាទី ក្រុងមួយរបស់រុស្សី

RT

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រុស្ស៊ីអាចវាយប្រហារ ផ្នែកផ្សេងទៀត នៃទ្វីបអឺរ៉ុបបន្ទាប់ពីបានយកឈ្នះអ៊ុយក្រែន សមាជិកព្រឹទ្ធសភា ប្រជាធិបតេយ្យអាមេរិក Chris Murphy បានអះអាង និងព្រមានអំពីរឿងនេះ ខណៈដែលគាត់បានអំពាវនាវ ឱ្យសមាជិកសភាមកពីគណបក្ស សាធារណរដ្ឋអនុម័តការបន្តផ្តល់ មូលនិធិសម្រាប់ទីក្រុងគៀវ។

ថ្លែងជាមួយនឹងក្រុមកាសែត NBC News នៅថ្ងៃពុធបន្ទាប់ពីការដើរ ចេញពីគណបក្សសាធារណរដ្ឋ ពីសន្និសីទព្រឹទ្ធសភា ដែលបានពិភាក្សាគ្នា ស្តីពីបញ្ហាអ៊ុយក្រែន លោក Murphy បានទទូចថា លុះត្រាតែសហរដ្ឋអាមេរិកបន្តគាំទ្រ អ៊ុយក្រែនបើមិនដូច្នេះទេ វានឹងចាញ់សង្គ្រាមនេះ ហើយទីក្រុងគៀវនឹងក្លាយជា ទីក្រុងមួយ របស់ប្រទេសរុស្ស៊ី ។

សមាជិកព្រឹទ្ធសភានៃរដ្ឋ Connecticut បានអះអាងទៀតថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏នឹងបើកភ្លើងខៀវក្នុងការដើរក្បួនលើអង្គការណាតូ និងអឺរ៉ុប លុះត្រាតែសហរដ្ឋអាមេរិក ធ្វើសកម្មភាពផងដែរ។

ក្នុងនោះផងដែរលោក Murphy ក៏បានធ្វើការថ្កោលទោសសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ចំពោះការបដិសេធមិនអនុម័ត សំណើជំនួយចុងក្រោយបំផុត ចំនួន១១១ពាន់លានដុល្លារ របស់ប្រធានាធិបតី Joe Biden ដែលគាត់បានអះអាងថានឹង អាចជួយសង្គ្រោះពិភពលោកពី ការឈ្លានពានរបស់Putin៕

ប្រែសម្រួល៖ស៊ុនលី

To Top