ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ចំនួន៣។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ចំនួន៣ មានដូចខាងក្រោម៖
១- អនុស្សរណៈនៃការ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម។
២- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម។
៣- អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។
ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទាំងនេះ បន្ទាប់ពីសម្តេចធិបតីបានអញ្ជើញដល់វៀតណាម នៅម៉ោងប្រមាណជាជិត១១ព្រឹកថ្ងៃ១១ នេះក្នុងដំណើរ ទស្សនកិច្ចរយៈពេល២ថ្ងៃ (១១-១២ធ្នូ) ៕