បរទេស៖ អ្នកនាង Angelina Jolie តារាហូលីវួត អាចរំពឹងទទួលបានការស្វាគមន៍ ពីវីរនារីពេលនាងផ្លាស់ប្តូរទាំងគ្រួសារ មករស់នៅប្រទេសកម្ពុជា។
យោងតាមសារព័ត៌មាន Dailly Mail ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ត្រីក្នុងប្រទេសអាស៊ីអាគ្នេយ៍ចាត់ទុកអ្នកនាង Angelina Jolieថា ជា«អ្នកដែលគួរយកគំរូតាម» ដែលខ្លះថែមទាំងជឿថា នាងជាជនជាតិខ្មែរក្នុងជាតិមុនថែមទៀត។
រូបសម្រស់ស្រស់ស្អាត ទឹកភ្នែក សម្បុរស្បែក សក់ និងជាពិសេសស្នាមញញឹមរបស់នាង គឺមើលទៅដូចជាខ្មែរណាស់។
កសិករម្នាក់ឈ្មោះ អ៊ុង ផល្លា បានប្រាប់ Dailly Mail ថា នាងមានខ្លះដូចគ្នារបស់យើង រូបរាងកាយស្រស់ស្អាត’។ អ្នកស្រី អ៊ុង អាយុ ៦២ ឆ្នាំ ដែលនៅតែធ្វើការក្នុងចម្ការបានបន្ថែមថា «យើងជាច្រើនជឿថាក្នុងជីវិតអតីតកាល Angelina គឺពិតជាជនជាតិខ្មែរ»។
Jolie អាយុ ៤៨ ឆ្នាំបាននិយាយនៅសប្តាហ៍នេះនៅក្នុងបទសម្ភាសន៍ជាមួយ WSJ, ទស្សនាវដ្ដី The Wall Street Journal – អំពីរបៀបដែលនាងចង់ចាកចេញពីជីវិតដែលមិនសុខសប្បាយ នៅទីក្រុង Los Angeles ហើយរស់នៅក្នុងផ្ទះនៅអាស៊ីរបស់នាង។
ប៉ុន្តែយ៉ាងណាក៏ដោយ ផែនការរបស់នាងត្រូវបានជាប់គាំង ដោយសារជម្លោះយ៉ាងយូរ របស់នាងជាមួយនឹងអតីតស្វាមី គឺលោក Brad Pitt។ អ្នកទាំងពីរបានចាប់ផ្តើម ទាក់ទងគ្នានៅក្នុងឆ្នាំ ២០០៥ និងរៀបការនៅឆ្នាំ ២០១៤ ប៉ុន្តែបានចែកផ្លូវគ្នាពីរឆ្នាំក្រោយមក គឺនៅឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមក ពួកគេបានមិនចុះសម្រុងគ្នាយ៉ាងយូរ និងលែងលះគ្នារយៈពេលប្រាំពីរឆ្នាំ ដោយបន្តសិទ្ធមើលថែកូនទាំង ៦ នាក់របស់ពួកគេ។
ប៉ុន្តែខណៈដែលការតស៊ូផ្លូវច្បាប់នោះបង្អាក់ ឱកាសរបស់នាងក្នុងការផ្លាស់ចេញពីការសម្ដែង និងរស់នៅក្នុងប្រទេសដែល នាងស្រឡាញ់ក្លាយជាការពិត។
អ្នកស្រី ផុន ផល្លា អាយុ ៧២ ឆ្នាំ មកពីភូមិកំពង់ភ្លុក បាននិយាយថា “ពួកយើងជាប្រជាជនកម្ពុជា នឹងស្វាគមន៍គាត់ដោយបើកចំហ” ។ “ប្រសិនបើនាងសុខចិត្តលះបង់ជីវិត របស់នាងនៅហូលីវូដ ដើម្បីស្វែងរកសុភមង្គលនៅទីនេះជាមួយពួកយើង បន្ទាប់ពីបានធ្វើដំណើរជាច្រើនកន្លែងនោះ ពួកយើងពិតជាមានកិត្តិយសខ្លាំងណាស់។
Angelina ជាម្ចាស់ផ្ទះបែបប្រពៃណីមួយ នៅលើផ្ទៃដីយ៉ាងធំនៅភាគពាយព្យ នៃប្រទេសកម្ពុជា នៅដាច់ស្រយាល ដែលនាងបានប្រើជាផ្ទៃខាងក្រោយ សម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មឆ្នាំ ២០១៩ សម្រាប់ក្លិនក្រអូប Mon Guerlain ៕
ប្រែសម្រួលៈ ណៃ តុលា