បរទេស៖ មន្ត្រីលោកខាងលិចកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការដក ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ចេញពីអំណាច នេះបើយោងតាមប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីឬSVRលោក Sergey Naryshkin បានអះអាងកាលពីថ្ងៃចន្ទ។
ទីភ្នាក់ងារចារកម្មបានគូសបញ្ជាក់ អំពីហេតុផលជាច្រើនដែលលោក Zelensky ត្រូវបានគេមើលឃើញថាមិនចង់បាន ដែលសំខាន់បំផុតនោះ គឺការខ្វះភាពបត់បែនរបស់គាត់ទាក់ទងនឹង ផលប្រយោជន៍របស់លោកខាងលិចផងដែរ។
យោងតាមប្រធាន SVR លោកខាងលិចជឿថា ប្រធានាធិបតីអ៊ុយក្រែនបានរំកិលខ្លួន នៅឆ្ងាយពេកក្នុងការលើកកម្ពស់រូបភាព របស់គាត់ដែលមិនមានការចុះសម្រុងគ្នា នៅក្នុងជម្លោះជាមួយរុស្ស៊ី។
លោក Naryshkin បានអះអាងថា នៅក្នុងព្រឹត្តិការណ៍នៃតម្រូវការដើម្បី បង្កក អរិភាព នេះមានន័យថា Zelensky លែងមានប្រយោជន៍ក្នុងការចរចា ដែលមានសក្តានុពលណាមួយទៀតហើយ ៕
ប្រែសម្រួល៖ ស៊ុន លី