បរទេស៖ យោងតាមការចេញផ្សាយរបស់ The Economist បានរាយការណ៍ដោយដកស្រង់ប្រភព ដែលមានចំណេះដឹងអំពីការ ពិភាក្សាការទូតរវាងសម្ព័ន្ធមិត្តទាំងពីរថា អ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស់នៅចុងឆ្នាំនេះ ឬប្រថុយនឹងការបាត់បង់ ការគាំទ្ររបស់វ៉ាស៊ីនតោន សម្រាប់ការវាយលុករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាបន្តទៅមុខទៀត។
គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ និងប្រកាសនៃការថ្កោលទោសអន្តរជាតិ ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលមានប្រជាជន រស់នៅច្រើនកុះករ បានកើនឡើងជាលំដាប់ក្នុងរយៈពេល ប្រាំបួនសប្តាហ៍កន្លងមកនេះ។
មេដឹកនាំពិភពលោកជាច្រើន បានព្រមានអំពីការព្រួយបារម្ភ ពីក្រុមផ្តល់ជំនួយអំពីវិបត្តិមនុស្សធម៌ កាន់តែអាក្រក់នៅក្នុងតំបន់ដែលត្រូវបានឡោមព័ទ្ធ ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា របស់ពួកហាម៉ាសកាន់តែខ្លាំងឡើង។
កន្លងមកអ៊ីស្រាអែលបានអះអាងថា ពលរដ្ឋរបស់ខ្លួន១១៤៧នាក់ បានស្លាប់នៅក្នុងការវាយប្រហារនេះ ខណៈដែលមនុស្សប្រហែល ២៤០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង៕
ប្រែសម្រួល៖ ស៊ុន លី
