ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ ជាប់ឆ្នោតជាប្រធានគ.ជ.ប សម្រាប់អាណត្តិថ្មី ខណៈលោក ជឺ ចំណាន មកពីបក្សហ្វ៊ុនស៊ិនប៉ិចជាអនុប្រធាន

" "

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ធ្នូនេះ រដ្ឋសភាកម្ពុជាបានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)អាណត្តិថ្មីចំនួន៩រូបជាស្ថាពរ ដោយលទ្ធផលលោក ប្រាជ្ញ ច័ន្ទ បន្តជាប់ជាប្រធានគ.ជ.ប សម្រាប់អាណត្តិថ្មី(អាណត្តិទី៧)ដដែល ខណៈលោក ជឺ ចំណាន ជាអនុប្រធាន មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។

ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភា ចូល រួមចំនួន១០១រូប។

" "

អង្គប្រជុំរដ្ឋសភាបានបោះឆ្នោតជូនលោក ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងសមាជិកចំនួន៧រូបទៀត ខណៈ៤រូបមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចរួមមាន ៖ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ។

" "

សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នៃនីតិកាលទី៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព។

សូមជម្រាបថា ក្នុងចំណោមសមាសភាពគ.ជ.បថ្មីទាំង៩រូបនេះ មាន៤រូបមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចមាន ៖ លោក ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជា តិរៀបចំការបោះឆ្នោត លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ និងលោកហ៊ែល សារ៉ាត់ ជាសមាជិកគ.ជ.ប ។

សម្រាប់ការជ្រើសតាំងសមាសភាពថ្មីរបស់គ.ជ.បនេះ បន្ទាប់ពីអាណត្តិទី៦ ពោល៥ឆ្នាំកន្លងមក ស្របពេលរដ្ឋសភាមានតំណាងរាស្រ្តរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច៥អាសនៈ និងគណបក្សប្រជាជនកម្ពុជា១២០អាសនៈនៅក្នុងអាណត្តិទី៧នេះ ធ្វើឡើងតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលបានចែងថា គណបក្សដែលមានសំឡេងឆ្នោតច្រើនជាអ្នករៀបចំក្បាលម៉ាស៊ីនគ.ជ.ប៕

To Top