ព័ត៌មានអន្តរជាតិ

លោក Biden សន្យាផ្តល់ជំនួយ ២០០លានដុល្លារ ក្រោយជំនួបជាមួយនឹងលោក Zelensky

AFP

បរទេស៖ ប្រធានាធិបតី​អាមេរិក Joe Biden បាន​សន្យា​ផ្តល់​ជំនួយ​យោធា​បន្ទាន់ ២០០ លាន​ដុល្លារ​ទៀត ​សម្រាប់​អ៊ុយក្រែនក្នុងអំឡុងពេល កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ។

កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពី សេចក្តីព្រាច្បាប់ដែលមានបំណង ផ្តល់ជំនួយចំនួន៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវត្រូវបានរារាំង នៅក្នុងព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន ខណៈដែលគណបក្សសាធារណរដ្ឋទាមទារ ឱ្យមានការរឹតបន្តឹងលើការគ្រប់គ្រង អន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុម័តជំនួយអ៊ុយក្រែនវិញ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក Biden បានទទូចថាសភា ផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន ឲ្យបានលឿនដោយបន្ថែមថា ការបរាជ័យក្នុងការធ្វើដូច្នេះនឹងក្លាយជា អំណោយបុណ្យណូអែលដ៏អស្ចារ្យបំផុត ដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាមិនខាន។

ជំនួយចុងក្រោយបំផុត២០០លានដុល្លារ ដែលប្រកាសដោយលោក Biden នឹងមកពីមូលនិធីរបស់ Drawndown Authoriy របស់ប្រធានាធិបតីឬហៅកាត់ថាPDA ដែលអនុញ្ញាតឱ្យរដ្ឋបាល Biden ផ្ទេរអាវុធពីស្តុករបស់អាមេរិកដោយគ្មាន ការយល់ព្រមពីសភាក្នុងករណីមានអាសន្ន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top