ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សុខាភិបាល បានប្រកាសច្រានចោល ចំពោះការផ្សាយថា មានការដួលស្លាប់ ទាំងជនបរទេស និងជនជាតិខ្មែរ នាពេលកន្លងមកនេះ ជាការមិនពិត ។
ថ្លែងក្នុងសន្និសីទ សារព័ត៌មាន នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួង លោក ស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ៖«សុំប្រជាពលរដ្ឋ កុំជឿរតាមការ ឃោសនា និងការប្រឌិតព័ត៌មាន ហើយពេលមានព័ត៌មានចេញឡើង ហើយស្រែក ជាកូវីដ១៩នោះ សុំបងប្អូនប្រជាពលដ្ឋកុំជឿរ ពីព្រោះមានការបញ្ជាក់ ពីគ្រូពេទ្យ បញ្ជាក់ច្បាស់លាស់ហើយ ។ មិនមានជំងឺកូវីដ១៩ណាដើរៗ ទៅសន្លប់ ឬស្លាប់តែម្តងនោះទេ » ។
លោកស្រីបន្តថា ជំងឺកូវីដ១៩ កើតមានថេរពេលវេលាត្រឹមត្រូវ ដំបូងតិច ហើយបើសិនគ្មានការស្វែង រកការព្យាបាលនោះជំងឺនិងវិវ ត្តន៍ធ្ងន់សិន ។ វាមិនស្លាប់ភ្លាមសិន គឺវាវិវត្តទៅស្ថានភាពធ្ងន់សិន ហើយរយៈពេលពីកើត រហូតដល់ធ្ងន់នោះ អាចមួយសប្តាហ៍ ឬ២សប្តាហ៍ ឬបីសប្តាហ៍ ឬដល់ខែ ក៏អាចថា បានដែរ ។
បើសិនឈានដល់ខណៈធ្ងន់ធ្ងរហើយ គ្មានការព្យាបាលទេនោះ អ្នកជំងឺនោះអាច នឹងឈានដល់ការបាត់បង់ជីវិតផងដែរ ។
ចំពោះជំងឺនេះ លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់យ៉ាងថា ៖«ដូច្នេះជំងឺកូវីដ១៩នេះ មិនអាចមានស្ថានភាពដើរៗ ទៅដួលសន្លប់ ឬក៏ដួលស្លាប់នោះទេ ។ អីចឹង» ។