ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ហុងគ្រី៖ អ៊ុយក្រែន ​មិន​ទាន់​ត្រៀម​ខ្លួន ​សម្រាប់​ការ​ចរចា​សមាជិកភាព ​ជាមួយសហភាពអឺរ៉ុប

Xinhua
" "

ប៊ូដាប៊ែស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាសមាជិកភាព ជាមួយសហភាពអឺរ៉ុប ​នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា ការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់ខ្លួន ទៅកាន់ប្លុកនេះនឹងមានផលវិបាក ដែលមិនអាចទាយទុកជាមុនបាន ដែលមិនបម្រើផលប្រយោជន៍នៃប្រទេសហុងគ្រី ឬសហភាពអឺរ៉ុប។

" "

សមាជិកភាពសហភាពអឺរ៉ុប “មិនមែនជាចំណងជើង ដែលអាចត្រូវបានបរិច្ចាគនោះទេ វាមានលក្ខខណ្ឌថេរ” លោក Orban បានឲ្យដឹងក្នុងអំឡុងពេលជជែកពិភាក្សា នៅក្នុងសភាហុងគ្រី ដែលរៀបចំជុំវិញដំណោះស្រាយ ដែលដាក់ជូនដោយគណបក្សកាន់អំណាច។

" "

ដោយគូសបញ្ជាក់អំពីការព្រួយបារម្ភអំពី ការធ្លាក់ចុះពីសមាជិកភាពសហភាពអឺរ៉ុប នាពេលអនាគតរបស់អ៊ុយក្រែន លោក Orban បានលើកឡើងថា លោកមានការព្រួយបារម្ភ អំពីបន្ទុកហិរញ្ញវត្ថុដ៏ច្រើន ដែលនឹងកើតឡើង។

លោក បានបន្ដថា វាមានសារៈសំខាន់ក្នុងការវាយតម្លៃថាតើ ការចូលជាសមាជិកសហភាពអឺរ៉ុប យ៉ាងឆាប់រហ័សរបស់អ៊ុយក្រែន នឹងបម្រើផលប្រយោជន៍ប្រទេសហុងគ្រី ឬសហភាពអឺរ៉ុបយ៉ាងពិតប្រាកដ។

លោក​បានបន្ដថា “ពេលវេលា សម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែន មិនទាន់មកដល់នោះទេ” ដោយបន្ថែមថា “អ៊ុយក្រែនអាច និងគួរតែត្រូវបានជួយ ប៉ុន្តែនេះមិនអាចបំផ្លាញហុងគ្រីបាននោះទេ” ។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតថាតើ ត្រូវចាប់ផ្តើមកិច្ចចរចាសមាជិកភាព ជាមួយអ៊ុយក្រែនទៅកាន់ប្លុកក្នុងអំឡុងពេល កិច្ចប្រជុំកំពូលរបស់ពួកគេ នៅទីក្រុងព្រុចសែលនៅថ្ងៃទី១៤-១៥ ខែធ្នូ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top