ព័ត៌មានអន្តរជាតិ

លោក Putin៖ វិបត្តិថាមពលនៅអឺរ៉ុប គឺជាកំហុសរបស់ពួកគេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir PUtin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចោទប្រកាន់ថារុស្ស៊ី បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដល់សហភាពអឺរ៉ុបគឺ ជារឿងដែលមិនសមហេតុសមផល ពេញលេញនោះទេ។

ការធ្លាក់ចុះនៃការនាំចេញហ្គាស ទៅកាន់ប្លុកដែលបណ្តាលឱ្យ មានវិបត្តិថាមពលអូសបន្លាយមិនមែន ជាកំហុសរបស់ទីក្រុងមូស្គូនោះទេ ប៉ុន្តែជារបស់បណ្តាប្រទេសដែលបាន សម្រេចចិត្តបោះបង់ចោលថាមពលរុស្ស៊ី នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយលោក Putin បានសង្កត់ធ្ងន់បែបនេះ។

មេដឹកនាំរុស្ស៊ីរូបនេះបានថ្លែង នៅក្នុងអំឡុងសន្និសីទសារព័ត៌មាន ទូរទស្សន៍ផ្សាយផ្ទាល់ប្រចាំឆ្នាំនៅទីក្រុងមូស្គូថា៖ ប្រទេសរុស្សីបន្តផ្តល់ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប ដោយសារតែក្រុមហ៊ុន Gazprom គឺជា ដៃគូដែលអាចទុកចិត្តបាន និងបំពេញកាតព្វកិច្ចរបស់ខ្លួនទាំងអស់ រួមទាំងការដឹកជញ្ជូនឆ្លងកាត់អ៊ុយក្រែនផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តីលោក បានច្រានចោលការអះអាងពីអ្នកនយោបាយ លោកខាងលិចមួយចំនួនដែលថា ទីក្រុងម៉ូស្គូកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ដល់អឺរ៉ុបខាងលិចកាលពីឆ្នាំមុន។ លោកបានពោលបែបនេះថា៖ ការពិតដែលថាអឺរ៉ុបមិនទទួលបានឧស្ម័ន គ្រប់គ្រាន់គឺជាបញ្ហារបស់ពួកគេ។ ចម្លែក​ណាស់​គេ​ព្យាយាម​បន្ទោស​ យើង​ថា​យើង​មិន​បាន​លក់​ទៅឲ្យពួកគេទៅវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top