យូអិន ៖ ប្រធាននយោបាយអង្គការ សហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា សហគមន៍អន្តរជាតិ ត្រូវតែប្រើឲ្យអស់នូវគ្រប់មធ្យោបាយការទូត ដែលមាន ដើម្បីស្តារផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
លោកស្រី Rosemary DiCarlo អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព បានឲ្យដឹងថា ក្តីសង្ឃឹម ដែលអមជាមួយការ អនុម័តផែនការកាលពី ៨ឆ្នាំមុន ឥឡូវនេះ “ថយចុះបន្តិចហើយ” ។
លោកស្រីបានលើកឡើងថា “អ្នកចូលរួមទទួលខុសត្រូវ ចំពោះជោគវាសនារបស់វា” ប៉ុន្តែថាតើផែនការនេះជោគជ័យ ឬបរាជ័យជាបញ្ហាសម្រាប់មនុស្សគ្រប់គ្នា នៅក្នុងពិភពលោក ជាពិសេសនៅដំណាក់កាលដ៏គ្រោះថ្នាក់ នាពេលបច្ចុប្បន្ននៅក្នុង សន្តិសុខពិភពលោក ។ អ៊ីរ៉ង់ត្រូវតែដើរថយក្រោយជំហាន ដែលមិនស្របនឹងការប្តេជ្ញាចិត្ត របស់ខ្លួនទាក់ទងនឹងនុយក្លេអ៊ែរ នៅក្រោមផែនការនេះ ខណៈដែលសហរដ្ឋអាមេរិក ចាំបាច់ត្រូវលុបចោល ឬលើកលែងទណ្ឌកម្មរបស់ខ្លួន ។
លោកស្រីបានបន្ថែមថា “អង្គការសហប្រជាជាតិ នឹងបន្តជំរុញឱ្យអ្នកចូលរួម អនុវត្តការអត់ធ្មត់ជាអតិបរមា និងហត់នឿយគ្រប់មធ្យោបាយការទូតដែលមាន ដើម្បីស្តារផែនការឡើងវិញ” ។
លោកស្រីក៏បានផ្តល់នូវទិដ្ឋភាពទូទៅ នៃសកម្មភាពដែលទាក់ទងនឹងវិធានការ រឹតបន្តឹងដែលបានកំណត់ ជាផ្នែកនៃដំណោះស្រាយក្រុមប្រឹក្សា ២២៣១ (ឆ្នាំ២០១៥) ដែលគាំទ្រ JCPOA៕
ប្រែសម្រួល ឈូក បូរ៉ា