ព័ត៌មានអន្តរជាតិ

លោក ត្រាំ ពិភាក្សាគ្នាជាមួយពួកតាលីបង់ ស្របពេលការប្រយុទ្ធនៅតែបន្តក្នុងប្រទេសអាហ្វហ្គានីស្ថាន

បរទេស ៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បាននិយាយគ្នាជាមួយពួកតាលីបង់ ស្របពេលដែលការប្រយុទ្ធគ្នានៅតែបន្តកើតមាន រវាងកងកម្លាំងរដ្ឋាភិបាលក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអង្គការពួកសកម្មប្រយុទ្ធ ក្នុងខេត្តតិចបំផុតចំនួន១៧ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីដកទ័ពចេញពីអាហ្វហ្គានីស្ថាន។

ការពិភាក្សាគ្នារវាងលោក ត្រាំ និងមេដឹកនាំរងរបស់ពួកតាលីបង់ លោក Mullah Abdul Ghani Baradarនោះ គឺត្រូវបានប្រកាសជាលើកដំបូង លើបណ្ដាញសង្គមធ្វីតធ័រ ដោយមន្ត្រីនាំពាក្យពួកតាលីបង់ លោក និងត្រូវបានបញ្ជាក់ Zabihullah Mujahid ដោយលោក ត្រាំ ដែលបាននិយាយប្រាប់អ្នកសារព័ត៌មានថា នោះគឺជាការនិយាយគ្នាដ៏ល្អមួយ។

គួរបញ្ជាក់ថា ការនិយាយគ្នាតាមទូរស័ព្ទនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពី លោក Mullah Abdul Ghani Baradar និងប្រេសិតពិសេសសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃសៅរ៍កន្លងទៅ ប៉ុន្តែប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានច្រាលចោលការប្តេជ្ញាមួយក្នុងចំណោមការប្តេជ្ញានានាសម្រាប់រដ្ឋាភិបាលរបស់លោក ដោយលោកមិនឲ្យដោះលែងអ្នកទោសតាលីបង់៥.០០០នាក់ នៅមុនកិច្ចពិភាក្សាសន្តិភាពរវាងអាហ្វហ្គានីស្ថាននោះឡើយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top