ព័ត៌មានអន្តរជាតិ

លោក Blinken ៖ អាមេរិក មានផែនការច្បាស់លាស់ សម្រាប់អ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ អនាគតរបស់អ៊ុយក្រែន ប៉ុន្តែបានព្រមានថា ការគាំទ្រផ្នែកហិរញ្ញវត្ថុកំពុង ធ្លាក់ចុះស្តួចស្តើងខ្លាំងឡើង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ របស់គាត់នៅក្រសួងការបរទេសកាលពីថ្ងៃពុធ លោកBlinken បាននិយាយថាឆ្នាំ២០២៣ គឺជា ឆ្នាំនៃការសាកល្បងដ៏ជ្រាលជ្រៅ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាម រុករកបញ្ហាប្រឈមជាសកលជាច្រើន នៅអ៊ុយក្រែន ហ្គាហ្សា និងកន្លែងផ្សេងទៀត។

ប៉ុន្តែនៅពេលដែលសញ្ញាកើនឡើង ជាពិសេសក្នុងចំណោមអ្នកសាធារណរដ្ឋ ភាពសាទររបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រអ៊ុយក្រែនក្នុងជម្លោះជិតពីរឆ្នាំ របស់ខ្លួនជាមួយរុស្ស៊ីកំពុងធ្លាក់ចុះនោះ Blinken បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនមានយុទ្ធសាស្ត្ររួមគ្នា សម្រាប់អនាគតរបស់ប្រទេស។

លោក​បាន​មាន​ប្រសាសន៍​ថា​៖​ យើង​មាន​ផែនការ​ច្បាស់លាស់​មួយ ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ៊ុយក្រែន​ អាច​ឈរ​លើ​ជើង​ពីរ​របស់​ខ្លួន​ខាង​ផ្នែក​យោធា សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​ ដូច្នេះ​កម្រិត​នៃ​ការ​គាំទ្រ​និង​ជំនួយ​ទាំងនេះ​ នឹង​លែង​ចាំបាច់​ទៀត​ហើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top