បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រី ប្រទេសហូឡង់ លោក Mark Rutte បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសហូឡង់គឺនឹងត្រៀម ចាប់ផ្តើមរៀបចំការបញ្ជូនយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ជាលើកដំបូងទៅកាន់ប្រទេស អ៊ុយក្រែនហើយ។
ប្រទេសជាសមាជិករបស់ EU រូបនេះគឺជាអ្នកគាំទ្រមួយ របស់រដ្ឋាភិបាលទីក្រុងគៀវ ដែលបានសន្យាថា នឹងផ្តល់ឱ្យវានូវយន្តហោះចម្បាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ រួមជាមួយប្រទេស ដាណឺម៉ាក ន័រវែស និងបែលហ្សិកផង។
លោកZelensky បានអះអាងកាលពីខែសីហាថា ហូឡង់ និងបែលហ្ស៊ិក រួមគ្នាសន្យាផ្តល់យន្តហោះចំនួន៤២គ្រឿង ដល់ប្រទេសរបស់គាត់ ទោះបីជាសេចក្តីថ្លែងការណ៍រួម របស់ប្រទេសទាំងពីរ មិនបានបញ្ជាក់ពីចំនួនជាក់លាក់ ណាមួយក៏ដោយ ។
កាលពីថ្ងៃសុក្រលោក Rutte បាននិយាយនៅ ក្នុងការបង្ហោះនៅលើ X ថាការដឹកជញ្ជូន ដំបូងនឹងរួមបញ្ចូលយន្ត ហោះចំនួន១៨គ្រឿង ។ លោកនាយករដ្ឋមន្ត្រីក៏បាននិយាយមុននេះថា កងយន្តហោះ F-16 ទាំងមូលរបស់ប្រទេសលោកមានយន្តហោះចំនួន៤២គ្រឿង ហើយទីក្រុង Amsterdam នឹងត្រូវរក្សាទុកខ្លះសម្រាប់គោលបំណង ហ្វឹកហាត់របស់ខ្លួនដែរ៕
ប្រែសម្រួល៖ស៊ុនលី