កីឡា

អ្នកប្រដាល់គុនខ្មែរ ផាន់ សុផាតផ្តួលអ្នកប្រដាល់ថៃ Tuon Pe ត្រឹមទឹកទី១ ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 នៅចុងសប្តាហ៍

ភ្នំពេញ ៖ ព្រឹត្តិការណ៍ ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍ លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់គុនខ្មែរ ផាន់ សុផាត ក្លិប Super Fight បានចំណាលពេលត្រឹមទឹកទី១ ផ្តួលអ្នកប្រដាល់ថៃ Tuon Pe ដោយទាត់អ្នកប្រដាល់ថៃ ឲ្យខូចជើងមិនអាច ប្រកួតជាមួយបានឡើយ ។

អ្នកប្រដាល់ជើងថ្មីកម្ពុជា ផាន់ សុផាត ក្លិប Super Fight បានទាត់អ្នកប្រដាល់ជើងខ្លាំងថៃ Tuon Pe ឲ្តយលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួង បញ្ចប់ទឹកទី១តែប៉ុណ្ណោះ ។ ការប្រកួតចាប់ផ្ដើមតឹង តែងតាំងពីទឹកទី១ ផាន់ សុផាត ទាត់ជើងក្រោម របស់អ្នកប្រដាល់ជើងខ្លាំងថៃ Tuon Pe យ៉ាងចាស់ដៃ ធ្វើឲ្យអ្នកប្រដាល់ថៃ រូបនេះ បាត់បង់សមត្ថភាពប្រកួត ហើយបង្ខំបោះបង់ ការប្រកួតតែម្ដង ។

ចំណែកអ្នកប្រដាល់គុនខ្មែរ ឡុង បូឡា ក្លិបនាគនាំសំណាងប្រកួតចាញ់ ក្រោមថ្វីដៃអ្នកប្រដាល់ថៃ Den Phechhit ដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា ពេញទាំង៥ទឹកមកនោះ ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ ធ្វើឡើងយ៉ាងតឹងតែង ដោយពួកគេហាក់ ដូចជាមានប្រៀបទៅវិញទៅមក។
ប៉ុន្តែការវ៉ៃចេញ របស់អ្នកប្រដាល់ថៃ Den Phechhit ហាក់ដូចជាចំគោលដៅ បានច្រើនជាង ចំពោះការវ៉ៃចេញ របស់អ្នកប្រដាល់គុនខ្មែរ បូឡា ហាក់ដូច ជាមានលក្ខណៈប្រថុយ ប្រថានច្រើន ខណៈបូឡាវ៉ៃចេញច្រើន មែនតែមិនសូវ ចំគោលដៅឡើយ ទោះជាយ៉ាងណាក៏ ពួកគេប្រកួតគ្នាពេញទាំង៥ ទឹកហើយលទ្ធផលចុងក្រោយឡុង បូឡាចាញ់ដោយពិន្ទុ ។

រីឯអ្នកប្រដាល់គុនខ្មែរ ថុល មករា ក្លិបនាយកដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃ ប្រកួតបានត្រឹមស្មើពិន្ទុ ជាមួយអ្នកប្រដាល់ឡាវ Sing Yai ។ Sing Yaiទោះបីគេ ទើបតែមកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងមែនតែទន្រង់វ៉ៃ របស់គេល្អចលនាចេញ ចូលរបស់គេរហ័សរហួនរបាំង ការពាររឹងមាំ និងវាយចេញបានរហ័ស ។ ការវ៉ៃចេញ របស់អ្នកប្រដាល់កម្ពុជាថុល មករាក៏ល្អតែមិនអាចបំបែករបាំង ការពាររបស់Sing Yai បានឡើយ ៕
ដោយ៖លី ភីលីព

To Top