ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ៖ លោកខាងលិច គឺជាអ្នកនៅពីក្រោយបដិវត្តពណ៍ ក្នុងប្រទេសស៊ែប៊ី

RT News

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ការប៉ុនប៉ងដោយក្រុមបាតុករ ដើម្បីសម្រុកចូលអគាររដ្ឋបាលទីក្រុង Belgrade កាលពីថ្ងៃអាទិត្យ គឺជាផ្នែកនៃផែនការមួយរបស់ បណ្តាប្រទេសលោកខាងលិច ដើម្បីផ្តួលរំលំរដ្ឋាភិបាលស៊ែប៊ី។

យោងតាមការចេញផ្សាយរបស់ RT បាតុករគាំទ្រលោកខាងលិច រាប់ពាន់នាក់បានប៉ុនប៉ងទម្លុះចូល ទៅក្នុងអគាររដ្ឋាភិបាលក្នុងរដ្ឋធានី កាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពី ជ័យជម្នះរបស់គណបក្សរីកចម្រើនស៊ែប៊ី ឬSNS ដែលកំពុងកាន់អំណាចលើក្រុមចម្រុះ គាំទ្រសហភាពអឺរ៉ុបប្រឆាំងអំពើហឹង្សា ឬSPN នៅក្នុងការបោះឆ្នោតសភា។

ប្រធានាធិបតី​ស៊ែប៊ី លោក Aleksandar Vucic បាន​ចាត់​ទុក​ការ​តវ៉ា​នេះ​ថា​ ជា​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ដែល​ជា​ពាក្យ​ប្រើ​ដើម្បី​ពណ៌នា ​អំពី​ចលនា​ដែល​ផ្តល់​មូលនិធិ និង​រៀបចំ​ដោយ​បណ្តា​ប្រទេស​លោកខាងលិច ដែលក្នុងនោះជាធម្មតា​សហរដ្ឋ​អាមេរិក មាន​គោលបំណង​ផ្តួលរំលំ​មេដឹកនាំ​ ពិភពលោក​ដែល​ប្រឆាំង​នឹង​ ផលប្រយោជន៍​របស់​ក្រុង​វ៉ាស៊ីនតោន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ក្រុមអ្នកយកព័ត៌មានTASS កាលពីថ្ងៃចន្ទ លោកស្រី Zakharova បានយល់ស្របជាមួយនឹង ការសង្ស័យរបស់មេដឹកនាំស៊ែប៊ី ហើយបាននិយាយថា ការប៉ុនប៉ងរបស់សមូហភាពលោកខាងលិច ដើម្បីរង្គោះរង្គើស្ថានការណ៍នៅក្នុង ស៊ែប៊ី ដោយប្រើបច្ចេកទេសនៃរដ្ឋប្រហារ Maidan គឺជាក់ស្តែងខ្លាំងណាស់៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top