បរទេស ៖ ពលរដ្ឋនៅក្នុងតំបន់ បានធ្វើការអះអានៅថ្ងៃនេះ អាជ្ញាធរចិន បានធ្វើការព្រមាន ទៅកាន់ប្រជាជនរបស់ខ្លួនថា គួរតែស្ថិតនៅឱ្យនៅឆ្ងាយ ពីព្រំដែនជាមួយកូរ៉េខាងជើង ក្រោយពេលដែលកូរ៉េខាងជើង បានប្រកាសបិទច្រកព្រំដែន ដោយបារម្ភជំងឺរាតត្បាត ពីប្រទេសចិន។
ក្រុមអជ្ញាធរចិន បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមានការព្រួយបារម្ភថា ពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្បែរព្រំដែន កូរ៉េខាងជើង អាចនឹងត្រូវវាយប្រហារ ឬបាញ់សម្លាប់ ដោយយោធាព្រំដែនរបស់កូរ៉េខាងជើង ដោយសារតែព្រួយបារម្ភ ខ្លាំងពេកនោះ ។ ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ដែលមានចំងាយ រហូតទៅដល់១៤០០គីឡូម៉ែត្រត្រូវបានបិទទាំងស្រុង និងត្រូវរារាំងយ៉ាងជិត ពីសំណាក់កូរ៉េខាងជើង។
គួរបញ្ជាក់ថា មុននេះផងដែរ កូរ៉េខាងជើង ក៏ធ្លាប់បានធ្វើការស្នើសុំឲ្យចិន ក្នុងការពិនិត្យមើលការបិទព្រំដែន ឲ្យតឹងរឹងបំផុតដោយសារតែខ្លួន បានដាក់វាស់វែងទៅលើបញ្ហានេះ ក្នុងកម្រិតដ៏គ្រោះថ្នាក់ និងខ្ពស់បំផុតមិនឲ្យមានការ ធ្វេសប្រហេសណាមួយឡើយ៕
ប្រែសម្រួល៖ស៊ុនលី