ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង -ឥណ្ឌូនេស៊ី បន្តកិច្ចព្រមព្រៀង ដោះដូររូបិយប័ណ្ណតម្លៃ ៩ ពាន់លានដុល្លារ

សេអ៊ូល៖ ធនាគារកូរ៉េ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី បានផ្លាស់ប្តូរថ្មី ក្នុងការរៀបចំប្តូររូបិយប័ណ្ណ ក្នុងស្រុក ដែលមានតម្លៃជាង ៩ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានរៀបចំឡើង ដើម្បីជួយជំរុញ ពាណិជ្ជកម្មរវាងប្រទេស និងលើកកម្ពស់ស្ថិរភាព ហិរញ្ញវត្ថុរបស់ខ្លួន។

តាមការរៀបចំ ៣ ឆ្នាំប្រទេស អាចផ្លាស់ប្តូរទឹកប្រាក់រហូតដល់ ១០,៧ ពាន់ពាន់លានវ៉ុន (៩,០២ ពាន់លានដុល្លារ) ឬ ១១៥ ពាន់ពាន់លានរូពីឥណ្ឌូនេស៊ី នេះបើយោងតាមធនាគារ កណ្ដាល ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយបានឲ្យដឹងថា “ស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀង មុនគោលបំណង នៃការផ្លាស់ប្តូររូបិយប័ណ្ណ ក្នុងស្រុកទ្វេភាគី គឺដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុទ្វេភាគីសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ” ៕
ដោយ ឈូក បូរ៉ា

To Top