ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិអាមេរិក៖ សមត្ថភាពមីស៊ីល របស់កូរ៉េខាងជើង កាន់តែស្មុគស្មាញ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងកាលពីថ្ងៃពុធថា សមត្ថភាពមីស៊ីលផ្លោង របស់កូរ៉េខាងជើង កាន់តែស្មុគស្មាញទៅៗ នៅពេលដែលរបបនេះ ព្យាយាមធ្វើទំនើបកម្ម ប្រព័ន្ធមីស៊ីល របស់ខ្លួន។

ប្រទេសកូរ៉េខាងជើង បានបាញ់នូវមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់កាលពីថ្ងៃច័ន្ទ នេះបើយោងតាមយោធាកូរ៉េខាងត្បូង ដែលជាការបាញ់លើកដំបូងនៅក្នុងរយៈពេលប្រហែល ៣ ខែ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក្រោយមកបានលើកឡើងថា វាជាការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ រយៈចម្ងាយឆ្ងាយដោយមេដឹកនាំលោក គីម ជុងអ៊ុន។

លោក ត្រូវបានគេសួរក្នុងអំឡុងពេលសវនាការគណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា ប្រសិនបើការគំរាមកំហែង នៃសមត្ថភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កាន់តែគ្រោះថ្នាក់ ៕

ដោយ ឈូក បូរ៉ា

To Top