ព័ត៌មានអន្តរជាតិ

រុស្សី បាញ់បង្ហោះផ្កាយរណប យោធាថ្មី

រូបភាពពី៖​ XINHUA

បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្សី បានអះអាងថា កងកម្លាំងអាវកាស នៃប្រទេសរុស្ស៊ី ហៅកាត់ថាRAFបានជោគជ័យបាញ់ផ្កាយរណបយោធាថ្មី មួយទៅកាន់គន្លងតារាវិថី។

យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាបាននិយាយថា ឧបករណ៍នេះត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយគ្រាប់រ៉ុក្កែត Soyuz-2.1b ។

កាលពីចុងខែមុន ក្រសួងក៏ធ្លាប់បាននិយាយដែរថា ខ្លួនបានអនុវត្តការបាញ់បង្ហោះស្រដៀងគ្នានេះផងដែរ ដែលពាក់ព័ន្ធនឹងគ្រាប់រ៉ុក្កែត Soyuz-2.1b ដែលបាញ់ចេញពីទីតាំងដូចគ្នា។ កាល​ពី​ចុង​ខែ​តុលា កាំជ្រួច​ស្រដៀង​គ្នា​នេះ​បាន​បញ្ជូន​ឧបករណ៍​យោធា​ជា​ច្រើន​ទៀត​ចូល​ទៅ​ក្នុង​គន្លងផងដែរ។

ទោះបីជាយ៉ាងណាក្តី ចំនួនពិតប្រាកដ នៃឧបករណ៍ដែលបានដាក់ពង្រាយ គោលបំណង ឬសមត្ថភាពរបស់ពួកគេមិនត្រូវបានបង្ហាញទាក់ទងនឹងការបាញ់បង្ហោះណាមួយឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top