បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយតួកគី បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសស៊ុយអែត បានដកការហាមប្រាមលើការនាំចេញ ឧបករណ៍យោធាការពារ ទៅកាន់ប្រទេសតួគី បន្ទាប់ពីមានការយល់ ព្រមពីគណៈកម្មាធិការសភាតូកគី បានបង្ហាញការគាំទ្រ សមាជិកភាពរបស់អង្គការណាតូរបស់ទីក្រុង Stockholm ។
កាលពីថ្ងៃអង្គារ គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាជាតិ របស់ប្រទេសតួកគី បានបង្ហាញការគាំទ្រ របស់ទីក្រុងStockholm ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធា លោកខាងលិច បន្ទាប់ពីការពន្យារពេល ដែលបានរារាំងដល់ការពង្រីកប្លុក ដែលមានសមាជិកចំនួន៣១ ភាគច្រើនមកពីតួកគី និងហុងគ្រី ។
ការអនុម័តរបស់គណៈកម្មាធិការនេះ ត្រូវបានគេរំពឹងថា នឹងនាំទៅដល់ការចូលជាសមាជិក NATO របស់ប្រទេសស៊ុយអែត ដើម្បីពិភាក្សា និងផ្តល់សច្ចាប័នដោយសភា របស់ទីក្រុងអង់ការ៉ា។
ទោះបីជាយ៉ាងណាក្តីមិនទាន់មាន កាលបរិច្ឆេទណាមួយត្រូវបានកំណត់ សម្រាប់ការបោះឆ្នោតដោយសភានោះទេ បន្ទាប់ពីនោះវានឹងទាមទារការអនុម័តជាផ្លូវការពីប្រធានាធិបតី Recep Tayyip Erdoganនៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី