KINSHASA៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធរក្នុងតំបន់បានឲ្យដឹង កាលពីថ្ងៃពុធ ។
ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ថ្ងៃអង្គារ Bukavu រដ្ឋធានីនៃខេត្ត Kivu ស្ថិតនៅ ភាគខាងត្បូង នៃសាធារណរដ្ឋប្រជាធិប តេយ្យ កុងហ្គោ ហៅកាត់ (DRC) ដែលបណ្តាល ឱ្យមានទឹកជំនន់ និងការគ្រោះបាក់ដី និងបានសម្លាប់មនុស្សយ៉ាង ហោចណាស់ចំនួន៤នាក់ ។
យោងតាមការិយាល័យអភិបាល ខេត្តបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស២០នាក់ ត្រូវបានគេរកឃើញថាបានស្លាប់ នៅក្នុងទីក្រុង Bukavu និង២០នាក់ទៀត បានស្លាប់នៅក្នុងភូមិ ជុំវិញនៃ Burhinyi ។
អាជ្ញាធរខេត្តបានឲ្យដឹងថា ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូន ទៅកាន់តំបន់រងគ្រោះ ដើម្បីស្វែងរកជនរងគ្រោះ។
គួររំលឹកថា កាលពីសប្តាហ៍មុន មនុស្សយ៉ាងហោចណាស់ចំនួន២០នាក់បានស្លាប់ក្នុងការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិ Kalingi ក្នុងទឹកដី Mwenga នៃ South Kivu ។
នៅក្នុងខែឧសភា ឆ្នាំ២០២៣ នៅតំបន់ Kalehe នៃភាគខាងត្បូង Kivu សាកសពយ៉ាងហោច ណាស់ចំនួន ៤៣៨នាក់ត្រូវបានគេរកឃើញនៅក្នុង តំបន់ដែលរងគ្រោះដោយទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។ អាជ្ញាធរក្នុងតំបន់បានប៉ាន់ប្រមាណថាមនុស្សជាង៥.០០០នាក់បានបាត់ខ្លួន ។
គ្រោះទឹកជំនន់ និងគ្រោះបាក់ដីជារឿងធម្មតា នៅសាធារណរដ្ឋ DRC ក្នុងរដូវវស្សា ដែលចាប់ផ្តើមពីខែកញ្ញាដល់ខែឧសភា ហើយជារឿយៗមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា