ព័ត៌មានអន្តរជាតិ

លោក Medvedev៖ របបដឹកនាំអ៊ុយក្រែន ត្រូវតែផ្លាស់ប្តូរ

Sputnik

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ការផ្លាស់ប្តូររដ្ឋាភិបាលដែលគាំទ្រ ដោយលោកខាងលិច លោក Vladimir Zelensky គឺជា គោលដៅដ៏សំខាន់បំផុត និងជៀសមិនរួច នៃប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃព្រហស្បតិ៍ លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ត្រូវបានសួរដោយ RIA-Novosti អំពីទស្សនវិស័យនៃកិច្ចចរចា សន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវនៅឆ្នាំ២០២៤។

ប្រភពដដែលបានឲ្យដឹងថា លោកបានឆ្លើយតបថា ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន នឹងបន្តនៅឆ្នាំក្រោយ ជាមួយនឹងគោលដៅរបស់ខ្លួន នៅដដែលក្នុងលក្ខខណ្ឌណាក្តី។

យោងតាមការលើកឡើងរបស់ អតីតប្រធានាធិបតីដដែលរូបនេះបានបន្តទៀតថា គោលដៅទាំងនោះរួមមាន ការរំសាយអាវុធរបស់កងទ័ពអ៊ុយក្រែន និងការបដិសេធនូវមនោគមវិជ្ជានៃ neo-Nazism ដោយរដ្ឋនិងរបបដឹកនាំ របស់អ៊ុយក្រែនបច្ចុប្បន្ន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top