ព័ត៌មានអន្តរជាតិ

ជប៉ុនផ្អាកជំនួបកំពូល រវាងលោក អាបេ និងលោក ស៊ី ជីនពីង

បរទេស៖ ប្រទេសជប៉ុន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តផ្អាកជំនួបកំពូល រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ស្របពេលមានការរីករាលដាល នៃកូរ៉ូណាវីរុស។

ទីភ្នាក់ងារសារព័ត៌មាន Kyodo News និង Nikkei បានរាយការណ៍ថា រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ ក្នុងសន្និសីទកាសែតមួយថា ការសម្រេចចិត្តប្រារព្ធ ធ្វើជំនួបកំពូលនៅពេលផ្សេងនោះ គឺពាក់ព័ន្ធទៅនឹង រឿងការឆ្លងនៃកូរ៉ូណាវីរុស។

លោក Yoshihide Suga បានមានប្រសាសន៍យ៉ាងដូច្នេះថា “ភាគីទាំងពីរបានព្រមព្រៀងគ្នាថា អាទិភាពគួរតែត្រូវបានផ្តល់ ឲ្យដល់ការទប់ស្កាត់ ការរីករាលដាលឆ្លងនៃកូរ៉ូណាវីរុស ហើយនេះគឺជាកិច្ចការដ៏ធំបំផុត នៅក្នុងពេលបច្ចុប្បន្ននេះ ភាគីទាំងពីរចាំបាច់ត្រូវតែត្រៀមរៀបចំ ដើម្បីធានានូវដំណើរទស្សនកិច្ចដ៏ល្អបំផុត”៕ ប្រែសម្រួល៖ប៉ាង កុង

To Top