បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ការវាយប្រហារកាលពីថ្ងៃសៅរ៍ដោយកងកម្លាំង អ៊ុយក្រែនលើទីក្រុង Belgorod បានក្លាយជាព្រឹត្តិការណ៍ ដ៏អាក្រក់បំផុតមួយ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវមក ។
តាមការបញ្ជាក់ដោយ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយនៅក្នុងសារបង្ហោះ Telegram បានឲ្យដឹងទៀតថា គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២១នាក់ហើយ។
ក្រសួងទទួលបន្ទុកកិច្ចការងារ សង្គ្រោះបន្ទាន់ក៏បានប្រកាស ឲ្យដឹងដែរថា ការបាញ់ផ្លោងនេះ បានធ្វើឲ្យមនុស្សសរុបចំនួន ១១១ នាក់រងរបួស។ លោក Gladkov បាននិយាយថា ការខូចខាតសម្ភារៈដែលគាំទ្រ ដោយទីក្រុងនៅក្នុងការវាយប្រហារ កំពុងត្រូវបានគេវាយតម្លៃ ដោយបន្ថែមនៅឡើយ។
យោងតាមលោក Gladkov បានឱ្យដឹងថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាត រថយន្តជាង១០០គ្រឿង ផងដែរដែលភាគច្រើនត្រូវបាន បំផ្លាញទាំងស្រុងឬឆេះ ។ លោកបានបន្ថែមថា អគារពាណិជ្ជកម្មមួយចំនួន ធំរួមទាំងហាង និងផ្សារទំនើបក៏បានរងការខូចខាតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
