ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ៖ ប្រព័ន្ធការពារ អាកាស របស់អ៊ុយក្រែន សម្លាប់ពលរដ្ឋស៊ីវិល រុស្សីច្រើននាក់

RT

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មីស៊ីលការពារដែនអាកាស របស់អ៊ុយក្រែន គឺបានគឺជាអ្នកដែលទទួលខុសត្រូវ ចំពោះការបាត់បង់ជីវិតិជនស៊ីវិល ក្នុងអំឡុងពេល នៃការទម្លាក់គ្រាប់បែកនាពេលថ្មីៗ នេះរបស់រុស្ស៊ី លើទីតាំងយោធាអ៊ុយក្រែន។

ការអះអាងដែលធ្វើឡើង ដោយតំណាងអចិន្ត្រៃយ៍ របស់រុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិ លោក Vasily Nebenzia បានអះអាងកាលពីថ្ងៃសៅរ៍ ហើយលោកបានបន្ថែមថា បើវាមិនមែនសម្រាប់មីស៊ីល ដំណើរការខុសប្រក្រតី របស់របបណាស៊ីទេនោះវា នឹងមិនមានការ ស្លាប់ជនស៊ីវិលនោះទេ។

រុស្ស៊ី​បាន​បញ្ចេញសកម្មភាព ​វាយប្រហារ​ដោយ​កាំជ្រួច​និង​ដ្រូន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រដែលក្នុងនោះរុស្សី បានកំណត់គោលដៅ លើទីតាំងឧស្សាហកម្មការពារ អាកាសយានដ្ឋានយោធា ឃ្លាំងអាវុធ និងទីតាំងកងទ័ព រួមទាំងការប្រមូលផ្តុំទាហានស៊ីឈ្នួលបរទេសផងដែរ។

ភាគីខាងអ៊ុយក្រែន បានអះអាងថា ជនស៊ីវិល៣០នាក់ត្រូវបានសម្លាប់ និង១៦០នាក់រងរបួសក្នុងការវាយប្រហារ ហើយទីក្រុងគៀវ បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាការឆ្លើយតប៕

ប្រែសម្រួល៖ស៊ុនលី

To Top