ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីន ក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរង របួសកាលពីថ្ងៃច័ន្ទ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុង Deir al-Balah នៅកណ្តាលតំបន់ ហ្គាហ្សាស្ទ្រីប។
ប្រភពបានប្រាប់កាសែតស៊ីនហួឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅផ្ទះមួយ ដែលត្រូវបានកាន់កាប់ ដោយជនភៀសខ្លួន ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារតែការវាយលុក របស់អ៊ីស្រាអែល ដែលកំពុងបន្ត។
ប្រភពបានឲ្យដឹងថា បច្ចុប្បន្នក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់នៅក្រោមគំនរបាក់បែក ខណៈដែលរបាយការណ៍នៃអ្នកបាត់ខ្លួននៅតែបន្តលេចឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មុនពេលមានការវាយ ប្រហារតាមអាកាស ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា ទើបតែបានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃចន្ទចំនួនអ្នកស្លាប់សរុប របស់ប៉ាឡេស្ទីនដល់ ២១,៩៧៨នាក់ ចាប់តាំងពីជម្លោះ នៅក្នុងតំបន់ប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ៕
ប្រែសម្រួល ឈូក បូរ៉ា