ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ​ចាប់ខ្លួន​ជនសង្ស័យ ​គ្រឿងញៀន​ជាង ​៥៦,០០០​នាក់ ​ក្នុង​ឆ្នាំ​២០២៣​

BCPO photo

ម៉ានីល៖ ការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីន បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន ៥៦,៤៩៥​នាក់ និងរឹបអូសថ្នាំញៀនចំនួន ១០,៤១ ពាន់លានប៉េសូ (ជាង ១៨៧លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។

ដោយដកស្រង់របាយការណ៍របស់ នគរបាលជាតិ PCO បានឲ្យដឹងថា ការអនុវត្តច្បាប់បានធ្វើប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ជាង ៤៤,០០០​កាលពីឆ្នាំមុន ដោយចាត់ទុកថា “ជោគជ័យរបស់រដ្ឋាភិបាលថ្មីៗនេះ” នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ ចំពោះយុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាល ដើម្បីទប់ស្កាត់ការពឹងផ្អែក លើគ្រឿងញៀនដោយផ្តោតលើការស្តារនីតិសម្បទា​ ការធ្វើសមាហរណកម្មឡើងវិញ និងកម្មវិធីអប់រំបង្ការ ដែលផ្តោតជាពិសេសទៅលើយុវជន។

ហ្វីលីពីន​បន្ត​បង្ក្រាប​ ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋបាលបច្ចុប្បន្នមានគោលបំណង ដើម្បីសម្រេចបានភូមិ ដែលគ្មានគ្រឿងញៀន ១០០ភាគរយនៅឆ្នាំ២០២៨ នៅពេលដែលលោក Ferdinand Romualdez Marcos បញ្ចប់អាណត្តិប្រធានាធិបតី រយៈពេល ៦ឆ្នាំរបស់លោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top