ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​៖ ប៉ាឡេស្ទីន នឹង​ត្រូវធ្វើ​កិច្ចការ​ងារ ស៊ីវិល​នៅ​តំបន់​ហ្គាហ្សា ក្រោយ​បញ្ចប់ជម្លោះ

Xinhua

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់នឹងដំណើរការកិច្ចការ ស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងសន្តិសុខ នៃតំបន់ឆ្នេរ បន្ទាប់ពីជម្លោះបច្ចុប្បន្នបានបញ្ចប់។

លោក Gallant បានគូសបញ្ជាក់ពីចក្ខុវិស័យនៃជម្លោះហ្គាហ្សា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក ដោយថា “នឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប បន្ទាប់ពីគោលដៅនៃសង្រ្គាមត្រូវបានសម្រេច” ។

លោកបានបន្ថែមថា “អ្នកស្រុកហ្គាហ្សា គឺជាជនជាតិប៉ាឡេស្ទីន ដូច្នេះហើយ សាកសពប៉ាឡេស្ទីន នឹងទទួលខុសត្រូវ លើលក្ខខណ្ឌថា នឹងមិនមានអរិភាពចំពោះអ៊ីស្រាអែល” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទាក់ទិននឹងអ្នកណានឹងមើលការខុសត្រូវសន្តិសុខនៅតំបន់ហ្គាហ្សា បន្ទាប់ពីមានជម្លោះនោះ រដ្ឋមន្ត្រីបានប្តេជ្ញាថា អ៊ីស្រាអែល នឹងមិនអនុញ្ញាត ឱ្យក្រុមហាម៉ាស គ្រប់គ្រងតំបន់ហ្គាហ្សា ឬបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព ប្រជាជនរបស់ខ្លួនឡើយ ដូច្នេះហើយ នឹងរក្សាសេរីភាព នៃប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា។

លោក Gallant បានបន្ដថា អ៊ីស្រាអែល នឹងឈានចូលទៅក្នុងអ្វីដែលលោកហៅថាដំណាក់កាលទី៣ នៃជម្លោះ ដែលនឹងរួមបញ្ចូលការវាយឆ្មក់ ការបំផ្លាញផ្លូវរូងក្រោមដី “ភេរវកម្ម” សកម្មភាពពីលើអាកាស និងដី និងប្រតិបត្តិការពិសេស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top