ព័ត៌មានជាតិ

អង្គការសង្គមស៊ីវិល ស្នើយ៉ាងទទូច ឲ្យរាជរដ្ឋាភិបាលផ្តល់អាទិភាព លើសិទ្ធិស្ត្រី ក្នុងទិវាសិទ្ធិនារី

ភ្នំពេញ៖ ក្នុងឱកាសទិវានារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិល ស្នើយ៉ាងទទូច ឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពលើសិទ្ធិស្ត្រី តាមរយៈការចាត់វិធានការបន្ទាន់ និងជាក់លាក់អនុវត្ត អនុសាសន៍ ដែលកម្ពុជាបានទទួលយក ក្នុងអំឡុងកិច្ចប្រជុំពិនិត្យជាសកល តាមកាលកំណត់ (UPR) ជុំទី៣ របស់កម្ពុជា ។

ក្នុងនោះក៏មាន អនុសាសន៍ ដែលមានលើកឡើង នៅក្នុងសេចក្តីសង្កេត សន្និដ្ឋាន របស់គណៈកម្មាធិការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកលើ អនុសញ្ញាលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹង ស្ត្រីភេទ (ស៊ី-ដ) ដែលបានចេញបន្ទាប់ពី ការពិនិត្យជាទៀងទាត់ លើប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩ ៕

To Top