ព័ត៌មានអន្តរជាតិ

លោក Xi Jinping បញ្ជាក់ថា ត្រូវធ្វើកំណែទម្រង់ក្នុងបក្ស ដើម្បីពុះពារការលំបាកក្នុង ន័យយកឈ្នះក្នុងសង្គ្រាមប្រឆាំងអំពើ ពុករលួយក្នុងរយៈពេលយូរ

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០ ដោយគូសបញ្ជាក់ថា ត្រូវធ្វើកំណែទម្រង់ក្នុងបក្ស ដើម្បីពុះពារការលំបាកក្នុងន័យយកឈ្នះក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយក្នុងរយៈពេលយូរ។


កាលពីព្រឹកថ្ងៃទី ៨ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។

លោកបានគូសបញ្ជាក់ថា បន្ទាប់ពីបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់អស់រយៈពេល ១០ ឆ្នាំកន្លងទៅក្នុងយុគសម័យថ្មី ការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងបក្សទទួលបានភាពជោគជ័យដ៏លើសលប់ ហើយបន្តពង្រឹងសមិទ្ធផលដោយគ្រប់ជ្រុងជ្រោយ។ ក៏ប៉ុន្តែ សភាពការណ៍នៅតែតានតឹងនិងស្មុគស្មាញដដែល ។

យើងត្រូវមានការយល់ដឹងច្បាស់ចំពោះសភាពថ្មីនិងការប្រែប្រួលថ្មីនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ត្រូវយល់ដឹងច្បាស់ចំពោះលក្ខខណ្ឌនៃការកើតមានអំពើពុករលួយ ប្រកាន់ខ្ជាប់ការតស៊ូព្យាយាម ប្រឆាំងអំពើពុករលួយដោយចំគោលដៅ និងនិរន្តរភាព ដើម្បីពុះពារការលំបាកក្នុងន័យយកឈ្នះក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយក្នុងរយៈពេលយូរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top