ព័ត៌មានអន្តរជាតិ

ជប៉ុន សម្រេចរឹតត្បិតការ ធ្វេីដំណេីរលេី កូរ៉េខាងត្បូង រឿវីរុសកូរ៉ូណា

តូក្យូ៖ ប្រទេសជប៉ុនបាន សម្រេចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរឹតបន្តឹងការរឹតត្បិត ការចូលមកប្រទេសកូរ៉េ និងចិន ដែលរួមមានការដាក់ឱ្យ នៅដាច់ពីគេរយៈពេល ២សប្តាហ៍ និងបញ្ឈប់កម្មវិធីលើកលែងទិដ្ឋាការ ក្នុងគោលបំណងការពារប្រឆាំង នឹងការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើការប្រកាសថា ប្រជាជនដែលហោះហើរ ពីប្រទេសជិតខាងដែលរងការវាយប្រហារ ដោយវីរុសនេះនឹងត្រូវ ស្នាក់នៅក្នុងទីតាំង ដែលបានកំណត់អស់រយៈពេលពីរសប្តាហ៍។

ពួកគេក៏គួរតែចៀសវាង ការប្រើប្រាស់មធ្យោបាយ ធ្វើដំណើរសាធារណៈ ក្នុងកំឡុងពេលនោះ។ វិធានការណ៍ថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃច័ន្ទ ដល់ចុងខែនេះ ៕

ដោយ ឈូក បូរ៉ា

To Top