ព័ត៌មានអន្តរជាតិ

លោក ហ្ស៊ី ជិនពីង ប្តេជ្ញាថា នឹងបង្កើនការលុបបំបាត់អំពើពុករលួយ

រូបភាពពី៖​ AFP

ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្តេជ្ញាថា នឹងបង្កើនការបង្រ្កាបអំពើពុករលួយនៅក្នុងវិស័យសំខាន់ៗ រួមមានហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។

លោក ហ្ស៊ី ដែលបានចាប់ផ្តើមគ្រប់គ្រងទសវត្សរ៍ទី២របស់គាត់ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន នៅក្នុងឆ្នាំ២០២២ នៅក្នុងការសម្រាកជាមួយនឹងបទដ្ឋាននយោបាយដ៏យូរអង្វែងនោះ បានធ្វើយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងអំពើពុករលួយចាប់តាំងពីការឡើងកាន់អំណាច ។

អ្នកគាំទ្របានឲ្យដឹងថា យុទ្ធនាការលើកកម្ពស់អភិបាលកិច្ចស្អាតស្អំ បើទោះបីជាអ្នករិះគន់ប្រឆាំងថា វាជាឈ្នាន់សម្រាប់លោក ហ្ស៊ី ក្នុងការបោសសម្អាតអ្នកប្រឆាំងនយោបាយក៏ដោយ ។

នៅក្នុងសុន្ទរកថាទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច លោក ហ្ស៊ី បានបញ្ជាឱ្យមាន “កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង” ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងវិស័យ “ហិរញ្ញវត្ថុ សហគ្រាសរដ្ឋ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ” ។

យោងតាមសារព័ត៌មាន Xinhua បានផ្សាយថា លោក ហ្ស៊ី បានថ្លែងយ៉ាងដូច្នេះថា “ជ័យជម្នះដ៏លើសលប់មួយត្រូវបានសម្រេចនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាមួយនឹងការកើនឡើងទាំងស្រុង”នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។

ប៉ុន្តែលោកបានព្រមានថា “ស្ថានការណ៍នៅតែធ្ងន់ធ្ងរ និងស្មុគស្មាញ” ដដែល ។

លោកបានថ្លែងថា “យើងគួរតែយល់ដឹងយ៉ាងច្បាស់អំពីការអភិវឌ្ឍថ្មីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងមូលដ្ឋានបង្កឲ្យមានអំពើពុករលួយ និងលក្ខខណ្ឌ នៃអំពើពុករលួយ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top