ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្រេចបិទរាល់ការទិញលក់ និងទទួលទានសាច់សុនខ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សភារបស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការលក់ និងទទួលទានសាច់ឆ្កែ ដែលធ្លាប់ជាការអនុវត្ត យ៉ាងទូលំទូលាយនៅក្នុងប្រទេសរួចម្តងទៅហើយ។

ប្រធានាធិបតី Yoon Suk Yeol និងស្ត្រីទីមួយលោកស្រី Kim Keon Hee ដែលជាម្ចាស់ឆ្កែ៦ក្បាល និងឆ្មា៨ក្បាល គឺជាអ្នកតស៊ូមតិប្រឆាំងនឹងបម្រាមនេះ ចាប់តាំងពីវាត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងខែកញ្ញា។

ដោយឡែកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ នេះសមាជិកសភាចំនួន២០៨នាក់ ក្នុងចំណោម៣០០នាក់បានបោះឆ្នោតគាំទ្រ ខណៈដែលពីរនាក់បានអនុប្បវាទ។

ច្បាប់ហាមឃាត់ការចិញ្ចឹម សម្លាប់ និងលក់សាច់ឆ្កែសម្រាប់មនុស្សបរិភោគនឹងចាប់ពីឆ្នាំ២០២៧ ហើយការពិន័យសម្រាប់អ្នកបំពានរួមមានការផាកពិន័យរហូតដល់៣០លានវ៉ុនឬ២២៨០០ដុល្លារ ឬជាប់គុករហូតដល់៣ ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

To Top