ភ្នំពេញ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានអះអាងថា នៅពេលស្ទឹងពោធិ៍សាត់១ កំពុងដំណើរការសាងសង់ ក្រោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកដ្ឋានសម្ពោធកាលពីខែ កុម្ភៈ ឆ្នាំ២០២៣នោះ នៅពេលបញ្ចប់ការសាងសង់ នឹងជួយស្តុកទឹកបានរហូតទៅដល់ ១០០លានម៉ែត្រគូប ដើម្បីបានផ្តល់ទឹកឲ្យប្រជាកសិករ បានបង្កង្កើនផលស្រូវបានរាប់ម៉ឺនហិកតា។
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_11-59-48-1024x576.jpg)
លោក ខូយ រីដា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១០ មករា រៀបរាប់ពីគម្រោងស្ទឹងពោធិ៍សាត់១ ខណៈលោកកំពុងដឹកនាំមន្រ្តី ចុះទៅដល់កន្លែងស្ទឹងពោធិ៍សាត់១ នឹងផ្តល់ផលប្រយោជន៍យ៉ាងនោះ នឹងធ្វើរួចរាល់នៅឆ្នាំ២០២៦ ដោយអាចស្តុកទឹកបាន ១០០លានម៉ែត្រគូប ។ លោកថា “ស្ទឹងនេះ បានផ្តល់គុណប្រយោជន៍ ដល់ពលរដ្ឋនៅទូទាំងខេត្តចំនួន៥យ៉ាង ៖ ទី១-ផ្តល់ជាវារីអគ្គិសនី , ទី២-ផ្តល់ប្រភពទឹកធ្វើស្រែងប្រាំងដល់កសិករ , ទី៣-ជាកន្លែងកសិទេសចរ(តំបន់ទេសចរ) , ទី៤-កសិកម្ម និងទី៥-លែងមានទឹកជំនន់លិច ក្រុងពោធិ៍សាត់ទៀតហើយ” ។
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-01-1024x576.jpg)
លោកថា ជាមួយនឹងដំណើរការកំពុងសាងសង់រួម ក៏មានការកោតសរសើរពីម្ចាស់ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េថា គ្មានប្រទេសណាលើពិភពលោកស្អាត ដូចតំបន់ស្ទឹងពោធិ៍សាត់មួយនេះទេ នៅពេលស្តុកទឹករួច។
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-08-1024x576.jpg)
អភិបាលខេត្តពោធិ៍សាត់រៀបរាប់ថា នៅពេលកសាងរួចបូករួមទាំងទំនប់ទី៣ និងទី៥ចំនួន ៥០លានម៉ែត្រគូប ព្រមទាំងដំណាក់សំក្រម ១០លានម៉ែត្រគូបទៀត សរុបទាំង១៦០លានម៉ែត្រគូប ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងធំ ធេងដល់វិស័យកសិកម្ម និងមនុស្ស សត្វផងដែរ ។
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-11-1024x768.jpg)
លោកថា បើលេចចេញនូវទំនប់ស្ទឹងពោធិ៍សាត់ ២មួយទៀត គឺលែងខ្វះទឹកហើយ នឹងសំបូរហូរហៀរតែម្តង ព្រោះបើតាមជំនាញសិក្សា អាចស្តុកទឹករហូតទៅដល់ ៦០០លានម៉ែត្រគូប ។
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-16-1024x768.jpg)
ជាមួយគ្នានេះ លោកថា ប្រសិនបើបានជំនួយពីមិត្តដែកថែបចិន និងធនាគារពិភពលោកជួយ នៅតំបន់ក្បាលហុងពោធិ៍សាត់មួយទៀត ដែលមានចំនួនទឹក ១០០លានដុល្លារ អាចនឹងដំណើរការសាងសង់ នៅឆ្នាំ២០២៥ ។ មួយកន្លែងទៀត បើនៅតំបន់តាណៃអូតាប៉ោង អាចធ្វើមួយទៀតដែលចំណាយជាង ៨០ម៉ឺនដុល្លារ ក៏អាចធ្វើជាប្រព័ន្ធធារាស្រ្តដូច ក្បាលហុងពោធិ៍សាត់ដែលជួយឲ្យ កសិករធ្វើស្រូវបានរាប់ម៉ឺនហិកតា ៕
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-18-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-21-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-24-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-27-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-35-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/01/photo_2024-01-10_12-00-39-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)