សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបដិសេធសេចក្តីរាយការណ៍ ព័ត៌មានក្នុងស្រុក ដែលថាបានផ្តល់ម៉ាស់ដល់កូរ៉េខាងជើង ដើម្បីជួយការពារការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណាថ្មីនេះ។
ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ បានយករបាយការណ៍ នោះមកជាមួយនូវវីដេអូ ដែលបង្ហាញពីបុគ្គលិកពេទ្យម្នាក់ នៅក្នុងប្រទេសកូរ៉េខាងជើងពាក់ម៉ាស់ ដែលមានឡូហ្គូរបស់ម៉ាកកូរ៉េ។ របាយការណ៍នេះបានបង្កឱ្យមាន ការរំពឹងទុកថារដ្ឋាភិបាល ប្រហែលជាបានផ្ដល់ ម៉ាស់ការពារកូរ៉េខាងត្បូង ដល់កូរ៉េខាងជើង។
លោក Yoh Sang-key អ្នកនាំពាក្យក្រសួង បង្រួបបង្រួមបានលេីកឡេីងថា “រដ្ឋាភិបាលមិនបានផ្តល់ម៉ាស់ណាមួយ ដល់ប្រទេសកូរ៉េខាងជើង ទាក់ទងនឹងស្ថានភាពមេរោគនេះទេ ហើយគ្មានអង្គការក្រៅរដ្ឋាភិបាល មកពីប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យសុំផ្ដល់ម៉ាស់ ដើម្បីជួយដល់កូរ៉េខាងជើង នោះទេ” ៕
ដោយ ឈូក បូរ៉ា