ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ ជំនួបរវាងលោក Putin និងលោក Kim នឹងអាចធ្វើទៅរួច

Sputnik

បរទេស ៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានឲ្យដឹងថា ជំនួបកំពូលរវាងមេដឹកនាំ កំពូលរុស្សីកូរ៉េខាងជើង នឹងអាចធ្វើឡើងម្តងទៀត ។

ការអះអាងនេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលលោក នឹងត្រូវទទួលស្វាគមន៍វត្តមាន របស់លោកស្រីរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង Choe Son-Hui ដែលបានធ្វើដំណើរមកដល់ ទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ ។

ទំនាក់ទំនងរវាងរុស្សី និងកូរ៉េខាងជើង ត្រូវបានគេមើលឃើញថា មានសកម្មភាពកើនឡើងខ្លាំង ក្នុងរយៈពេលថ្មីៗនេះ ដោយកាលពីខែកក្កដាឆ្នាំ ទៅរដ្ឋមន្ត្រីការពារជាតិរុស្សី បានថែមទាំងបំពេញទស្សនកិច្ច ដោយផ្ទាល់ ទៅកាន់ប្រទេសកូរ៉េខាងជើងទៀតផង ហើយលោករដ្ឋមន្ត្រីការបរទេសរុស្សី ក៏បានបំពេញទស្សនកិច្ចនៅ ខែតុលាក្នុងឆ្នាំដដែលនេះ ។

គួររំលឹកដែរថាមេដឹកនាំកូរ៉េខាងជើង និងរុស្សីធ្លាប់បានជួបគ្នាម្តងហើយ កាលពីខែកញ្ញាឆ្នាំ២០២៣ នៅពេលដែលលោក Kim Jong Un បានធ្វើដំណើរដោយផ្ទាល់ ទៅទស្សនកិច្ចដល់ប្រទេសរុស្សី ៕
ប្រែសម្រួល៖ស៊ុនលី

To Top