ព័ត៌មានអន្តរជាតិ

Update៖ យ៉ាងហោចណាស់ មនុស្ស១៨នាក់ស្លាប់ ក្រោយពីផ្ទុះ នៅ ក្នុងរោងចក្រផលិតកាំជ្រួច នៅថៃឡង់ដ៏

រូបភាពពី៖​ AFP

បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ថា បុគ្គលិកជួយសង្គ្រោះបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់បានស្លាប់ ក្រោយពីមានករណីផ្ទុះនៅឯរោងចក្រផលិតកាំជ្រួចដែលស្ថិតនៅភាគកណ្តាលនៃប្រទេសថៃឡង់ដ៏ នៅថ្ងៃពុធនេះ ។

បុគ្គលិកជួយសង្គ្រោះបានបញ្ជាក់ថា “មនុស្សចំនួន១៨នាក់បានរកឃើញថា បានស្លាប់” ដោយបានពិនិត្យមើលការប៉ាន់ស្មាននៅពេលមុនរបស់គាត់គឺមានចំនួន២០នាក់ ។

គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល៣រសៀលត្រូវនឹងម៉ោង៨និង០០នាទីម៉ោងសកលនៅជិតទីប្រជុំជន Sala Khao ក្នុងខេត្ត Suphan Buri នៅភាគកណ្តាលប្រទេស ។

ប៉ូលិសបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា អាជ្ញាធរនៅតែកំពុងពិនិត្យមើលចំនួនអ្នកស្លាប់ជាផ្លូវការនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top