បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកមួយបានអោយដឹងថា មេបញ្ជាការ នៃក្រុមឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា វីរុសកូរ៉ូណា ឬកូវីដ១៩ អាចជាលទ្ធផល នៃការវាយប្រហារជីវសាស្ត្រ ពីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Fox News ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Hossein Salami ដែលធ្លាប់បានប្តេជ្ញាថានឹង“ សំអាតភពផែនដីពីភាពកខ្វក់” របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនោះ ។
ទីភ្នាក់ងារសារព័ត៌មាន Student’s News បានរាយការណ៍ថា លោក Salami បាននិយាយថា វីរុសនេះអាចជាផល នៃការលុកលុយជីវសាស្ត្ររបស់អាមេរិក។ ការចុះផ្សាយព័ត៌មាននេះ ក៏រួមបញ្ចូលទាំងការអត្ថាធិប្បាយរបស់លោក នៅក្នុងសារធ្វីតមួយ ដែលបានផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅសហរដ្ឋអាមេរិកផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា