ព័ត៌មានជាតិ

រដ្ឋបាលស្រុកបទុមសាគរ រៀបចំទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០

កោះកុង : រដ្ឋបាលស្រុកបទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដោយចូលរួមក្រោមវត្តមានលោក ហាក់ អភិបាលស្រុកបទុមសាគរ អភិបាលរង មន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាពអាជិវករ នានា និងប្រជាពលរដ្ឋផងដែរ។

លោក ហាក់ ឡេង អភិបាលស្រុក បានមានប្រសាសន៍ថា: យុទ្ធនាការថ្ងៃទី៨មីនា ជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហ ប្រជាជាតិ បានប្រកាសជាថ្ងៃ បានរៀបចំយុទ្ធនាការ ទិវាអន្តរជាតិ ស្តីពីសិទ្ធិស្ត្រី និង សន្តិភាពពិភពលោកនាឆ្នាំ១៩៧៧ ។ ជារៀងរាល់ឆ្នាំ កម្ពុជាយើងរៀបចំឡើង ក្នុងគោលបំណង ដើម្បីរំលឹកឡើងវិញ នូវការតស៊ូរបស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ មនុស្សធម៌នៅក្នុងសង្គម ដែលជាលទ្ធភាពធ្វើឱ្យស្ត្រី ទទួលបានការគោរពសិទ្ធិសេរីភាព និង ការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាព លើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការជាវិជ្ជមាននានា ក្នុងការលើកកំពស់សមភាពយេនឌ័រ និង បង្កើតភាពអងអាចដល់ស្ត្រី និង ក្មេងស្រី ដើម្បីឱ្យពួកគាត់ ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោក ហាក់ ឡេង បានថ្លែងបន្តថា សន្តិភាព គឺជាធាតុផំ្សដ៏សំខាន់ សម្រាប់ ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍ ក្នុងខណៈបោះជំហានលើមាគារ នៃការកសាង និង អភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាពដែលធ្វើ ឱ្យប្រជាជនកម្ពុជា ទទួលបានផ្លែផ្កាពីសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។

លោកបានបញ្ជាក់ថា នារីមានសិទ្ធិស្មើបបុរស នារីក៏អាចធ្វើការដឹកនៅប្រទេសបានដែរ នៅក្នុងពិភពលោកក៏មាននារី ក្នុងនាមជាអ្នកដឹកនាំផងដែរ ហេតុដូច្នេះយើង ត្រូវឲ្យតម្លៃនារីជាស្រ្តីមាតាពិភពលោក៕

To Top