ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ឱ្យគោរពតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់បណ្ដាប្រទេស ជាសមាជិក អង្គការសហប្រជាជាតិ ទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្ត ក្នុងការពង្រឹង តួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរព តាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក។

ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាស សម្ដេចអញ្ជើញ ចូលរួមកិច្ចពិភាក្សាតុមូល អន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៤៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top