ព័ត៌មានអន្តរជាតិ

លោក ត្រាំ ឈ្នះការប្រជែងសម្រាប់ ការតែងតាំងជាប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ

រូបភាពពី៖​ Kyodo

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះជាប់ៗគ្នាជាលើកទីពីរ នៅក្នុងការប្រណាំងសម្រាប់ការតែងតាំងជាប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក ដែលកាន់តែពង្រឹងការក្តាប់របស់លោកនៅលើគណបក្ស និងបង្កើនការសង្ស័យអំពីផ្លូវឆ្ពោះទៅមុខរបស់គូប្រជែងលោកស្រី Nikki Haley ។

ទោះបីជាប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន រួមទាំងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ករណីក្នុង ៤ករណីដាច់ដោយឡែកពីគ្នា ប៉ុន្តែការឈ្នះរបស់អតីតប្រធានាធិបតី បានបង្កើនលទ្ធភាពយ៉ាងខ្លាំងដែលលោកនឹងបិទការតែងតាំង និងឆ្ពោះទៅរកការបោះឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកា ប្រឆាំងនឹងអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិន។

ខណៈពេលដែលលោកស្រី Haley ដែលបម្រើការនៅក្នុងរដ្ឋបាល ត្រាំ ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីគណបក្សសាធារណរដ្ឋ ដើម្បីដកខ្លួនចេញពីការប្រណាំងប្រជែងនោះ លោកស្រីបានឲ្យដឹងថា វានៅឆ្ងាយពីការហៅខ្លួនឯងថាជា “អ្នកប្រយុទ្ធ” និងបានប្តេជ្ញាដើម្បីបន្តដំណើរទៅមុខទៀត។

លោកស្រីបានប្រាប់អ្នកគាំទ្រនៅ New Hampshire ឲ្យដឹងថា “នៅមានរដ្ឋរាប់សិបទៀតដែលត្រូវទៅ ហើយរដ្ឋបន្ទាប់ គឺជារដ្ឋដ៏ផ្អែមល្ហែមរបស់ខ្ញុំ គឺរដ្ឋ South Carolina” ។

លោក ត្រាំ បាននិយាយទៅកាន់លោកស្រី Haley បន្ទាប់ពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិក បានទស្សន៍ទាយពីជ័យជម្នះសម្រាប់រូបលោក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top