ព័ត៌មានជាតិ

គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)

ភ្នំពេញ ៖ តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គីឡូម៉ែត្រចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ។ នេះបើតាមការផ្សព្វផ្សាយពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ៕

To Top