បរទេស៖យោងតាមការចេញផ្សាយរបស់ RT ហុងគ្រីគួរតែដណ្តើមយកតំបន់ Transcarpathia ភាគខាងលិចបំផុតរបស់អ៊ុយក្រែន ក្នុងករណីដែលប្រទេសនេះលែងមានភាពជាប្រទេសឯករាជ្យនៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ។
ការលើកឡើងនិងស្នើដោយ សមាជិកសភាស្តាំនិយមលោក Laszlo Toroczkai ដែលជាមេដឹកនាំគណបក្សនយោបាយ ‘ចលនាមាតុភូមិរបស់យើង’ ។លោកបានធ្វើការលើកឡើងនេះសំដៅលើទឹកដីដែលធ្លាប់ជាផ្នែកនៃចក្រភពអូទ្រីស-ហុងគ្រី ហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់សូវៀត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
Transcarpathia នៅតែជាផ្នែកមួយនៃអ៊ុយក្រែនសម័យទំនើបបន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ដោយរក្សាបាននូវជនជាតិភាគតិចហុងគ្រីជាច្រើនដែលកន្លងមករដ្ឋាភិបាល ទីក្រុង Budapest បានរិះគន់ទីក្រុងគៀវម្តងហើយម្តងទៀត លើអ្វីដែលខ្លួនបានពិពណ៌នាថាជាការរើសអើងប្រឆាំងនឹងក្រុមជនជាតិនេះ ជាពិសេសទាក់ទងនឹងសិទ្ធិទទួលបានការអប់រំនៅសាលាជាភាសាកំណើតរបស់ពួកគេ។
ថ្លែងកាលពីថ្ងៃសៅរ៍ លោក Toroczkai បាននិយាយថា៖ប្រសិនបើសង្រ្គាមនេះបញ្ចប់ដោយអ៊ុយក្រែនបាត់បង់ភាពជារដ្ឋរបស់ខ្លួន ពីព្រោះនេះក៏ស្ថិតនៅលើសន្លឹកបៀដែរ ដូច្នេះក្នុងនាមជាភាគីហុងគ្រីតែមួយគត់ដែលកាន់តំណែងនេះ ខ្ញុំសូមផ្តល់សញ្ញាថាយើងទាមទារឱ្យ Transcarpathiaមកវិញឲ្យបានផងដែរ៕
ប្រែសម្រួល៖ស៊ុនលី