ព័ត៌មានអន្តរជាតិ

《រាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៤》 ដែលរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន បញ្ចប់ការហាត់ សមលើកទី៣

ថ្ងៃទី២៨ខែមករា 《រាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៤》 ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់នូវការហាត់ សមលើកទី៣ ដោយរលូន ។ រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំនេះយកចិត្តទុកដាក់ លើការក្រេបជញ្ជក់គំនិត និងកម្លាំងច្នៃប្រឌិតពីធាតុវប្បធម៌ ប្រពៃណីចិនដ៏ល្អផូរផង់ ហើយបង្ហាញពីជំនឿចិត្តនិង ការស្វែងរកជីវភាព រស់នៅដ៏បវររបស់ប្រជាជន តាមរយៈចំណុចលំអិត ដើម្បីផ្តល់ការជូនពរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ប្រកបដោយភាពកក់ក្តៅ ជូនជនជាតិចិន នៅទូទាំងពិភពលោក។

ការជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដ៏ស្មោះស្ម័គ្រ អាចឃើញ មាននៅគ្រប់ទីកន្លែង ដែលបង្ហាញពីបរិយាកាស ជីវភាពរស់យ៉ាងខ្លាំងក្លា និងឆ្លុះបញ្ចាំងពីបំណងប្រាថ្នា ក្នុងដួងចិត្តរបស់ប្រជាជន ដោយប្រាកដប្រជា។ នៅកន្លែងហាត់សម លោក Ma Huailong ប៉ូលីសដែលគេហៅថា “អ្នកការពារក្នុងសហគមន៍” ដែលបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែត​ រាប់មិនអស់រំភើបចិត្ត ក្មេងស្រីXiaoDoudou ដែលគេហៅថាក្មេងស្រីរួសរាយគួរឱ្យស្រឡាញ់ ព្រមនិងលោក Wei Zhongshuaiដែលគេហៅថា “ប្រុសនំក្រៀម”ដែលមានឥរិយាបទសុទិដ្ឋិនិយមនិងវិជ្ជមានបានអង្គុយនៅកៅអីភ្ញៀវ។ ក្រុមសិល្បៈនៃរាត្រីសមោសរ អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងបន្តផ្ញើការអញ្ជើញយ៉ាងកក់ក្តៅ ទៅកាន់ប្រជាជនសាមញ្ញ រាប់ពាន់ម៉ឺននាក់ ដែលខិតខំធ្វើការនិងស្វែងរកជីវភាព រស់នៅដ៏ល្អបវរ ។ ផ្សព្វផ្សាយភាពកក់ក្តៅ ដល់ពិភពលោកទាំងមូល “កម្មវិធីអបអរទទួលរាត្រីសមោសរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន” នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលជាសកម្មភាពពិភពលោក ទាំងមូលទស្សនារាត្រី សមោសរអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន បានចាប់ដំណើរការនៅក្រុងញូវយ៉ក ប្រទេសអាមេរិក កាលពីថ្ងៃទី២៦ខែមករា បន្ទាប់មក នឹងរៀបចំកម្មវិធីពិសេស នៅច្រើនប្រទេស ដូចជាស្វ៊ីស និងកេនយ៉ា ជាដើម ដើម្បីធ្វើឱ្យរាត្រីសមោសរ អបអរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិនក្លាយជា នាមប័ណ្ណវប្បធម៌ ដែលនាំឱ្យពិភពលោកស្វែង យល់អំពីប្រទេសចិន ហើយប្រជាជន ពិពលោក ក៏អាចចែករំលែកភាពទាក់ទាញពិសេស នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវប្បធម៌ប្រជាជាតិចិន ក្នុងបរិយាកាសដ៏ សប្បាយរីករាយផងដែរ ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top