អត្ថបទ

Ford Everest 2024 បានបង្ហាញរូបរាងជាផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ២០០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។ 

នៅវេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ2024 ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត ដូចជាប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័តប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter)​ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Everest ស៊េរីឆ្នាំ2024។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។

D:\All Marketing Activities\PR\Press Release\Ford Everest 2024 Unveiling Night\Event Photos\DSC_2662.jpg

នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ2024​ នារាត្រីនេះ។ សម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ2024​ ក៏នៅតែបន្តផ្តល់ជូននូវបច្ចេកវិទ្យាទំនើបៗលើសគេ និងប្រព័ន្ធសុវត្ថិភាពចុងក្រោយ ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។​ ថ្មីៗនេះ យើងបានធ្វើការពង្រើកសាខាអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្មនៅលើផ្លូវជាតិលេខ 6A ជ្រោយចង្វារ ដើម្បីធ្វើការបង្ខិតសេវាកម្មអោយកាន់តែគៀកជាមួយអតិថិជន។ លើសពីនេះទៅទៀត គឺយើងមានកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ដែលជាបណ្តុំព័ត៌មានស្តីអំពីរថយន្តគ្រប់ម៉ូដែល ប្រូម៉ូសិនថ្មីៗ ព័ត៌មានទូទៅអំពីផ្នែកលក់ និងផ្នែកសេវាកម្មដូចជាផ្តល់ការប្រឹក្សាយោបល់ និងធ្វើការទំនាក់ទំនងសុំជំនួយជួសជុលចល័ត ២៤ ម៉ោង​ និងផ្តល់សេវាសណ្តាងរថយន្តជុំវិញក្រុងភ្នំពេញដោយឥតគិតថ្លៃផងដែរ។”

Ford Everest ស៊េរីឆ្នាំ 2024 ត្រូវបានរចនាឡើងដោយយកគំនិត «Built Ford Tough» ដោយផ្តោតជាសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន​ និងលាន់មាត់សរសើរយ៉ាងច្រើនពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថល 12.4អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗរួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o​ រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ,​ ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង និងចុចបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត ។ល។ 

C:\Users\Goodman\AppData\Local\Microsoft\Windows\INetCache\Content.Word\6Everest.jpg

ពិសេសជាងនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

C:\Users\Goodman\AppData\Local\Microsoft\Windows\INetCache\Content.Word\5Everest.jpg

រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌សូកូឡា ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Everest ស៊េរីឆ្នាំ 2024 គឺ $75,900 សូមទំនាក់ទំនងតាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, និងសាខាភ្នំពេញថ្មី 011 255 229 / 077 722 999 ។

To Top