ព័ត៌មានអន្តរជាតិ

រ៉ូម៉ានី ប្រាប់ឲ្យពលរដ្ឋ ស៊ីវិលត្រៀម ចូលរួមហ្វឹកហាត់យោធា ករណីធ្វើសង្គ្រាម ជាមួយនឹងរុស្សី

RT

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ឧត្តមសេនីយ Gheorghita Vlad អគ្គសេនាធិការ ការពារជាតិរ៉ូម៉ានី បានអំពាវនាវឱ្យពលរដ្ឋសាមញ្ញទទួល ការបណ្តុះបណ្តាល សម្រាប់សង្គ្រាមជាមួយរុស្ស៊ី។

មេបញ្ជាការរូបនេះ បានលើកហេតុផលថា ជម្លោះបែបនេះអាចផ្ទុះឡើង នៅពេលអនាគតភ្លាមៗ ។ អ្នកនយោបាយ និងឧត្តមសេនីយ៍អឺរ៉ុប ជាច្រើននាក់ បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោកបានថ្លែងថា យោធាដែលមានជំនាញវិជ្ជាជីវៈ របស់រូម៉ានី មិនទាន់ត្រៀមខ្លួនរួច ជាស្រេចសម្រាប់សង្រ្គាមទេ ដោយលោកបានកត់សម្គាល់ថា ទាហានពេញម៉ោងចំនួន ៦០០០នាក់ក្នុងចំណោមទាហានពេញម៉ោងប្រហែល៨០០០០ នាក់ បានចាកចេញពី កម្លាំងយោធាកាលពីឆ្នាំមុន។

លោកបានផ្តល់អនុសាសន៍ថា កងកម្លាំងប្រដាប់អាវុធរ៉ូម៉ានី គួរតែបង្កើនចំនួនទាហានពេញម៉ោង ដល់១២០០០០នាក់ ហើយលោកបានណែនាំ ខណៈដែលការបណ្តុះបណ្តាល ចំនួនដ៏ច្រើន នៃជនស៊ីវិល ដែលមានអាយុពី១៨ទៅ៣៥ឆ្នាំ តាមគោលការណ៍ ជាមូលដ្ឋាននៃសង្គ្រាម៕

ប្រែសម្រួល៖ស៊ុនលី

To Top