ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយថា ទណ្ឌកម្មអាមេរិកគឺ គ្រោះថ្នាក់ជាង កូរ៉ូណាទៅទៀត

តេហរ៉ង់៖ នៅថ្ងៃអាទិត្យនេះរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារសន្តិសុខជាតិ របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ទោះបីជាកូរ៉ូណាកំពុងវាយប្រហារ លើប្រទេសជាច្រើនក៏ពិតមែន ប៉ុន្តែជាក់ស្តែងវាមិនកាចសាហាវ ដូចជាទណ្ឌកម្មដែលអាមេរិក បានកំពុងប្រើប្រាស់នោះទេ។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៨ ខែមិនាបានឲ្យដឹងថា ការលើកឡើងនេះត្រូវបាន ធ្វើឡើងនៅពេលដែលលោក Ali Shamkhani ត្រូវបានសាកសួរដោយ ក្រុមអ្នកកាសែតថាតើអ៊ីរ៉ង់ នឹងយល់ព្រមទទួលយកការ ជួយរបស់អាមេរិកដែរឬទេ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ជំងឺកូរ៉ូណាក្នុងប្រទេសរបស់ខ្លួននោះ។

លោក Ali បានបញ្ជាក់ថា តាមពិតកូរ៉ូណាមិនគួរឲ្យខ្លាចនោះទេ តែអ្វីដែលគួរឲ្យខ្លាចបំផុត សម្រាប់មនុស្សគ្រប់គ្នានោះ គឺជាទណ្ឌកម្មដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាលអាមេរិក។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា អាមេរិកបានដាក់សំណើរដើម្បី សុំជួយអ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូរ៉ូណា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top