បរទេស ៖ ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោងចំនួន ៣ គ្រាប់ ដែលមិនស្គាល់អត្តសញ្ញាណ ចូលទៅក្នុងសមុទ្រខាងកើតនៅថ្ងៃច័ន្ទនេះ គឺមានរយៈពេលមួយសប្តាហ៍ បន្ទាប់ពីរបបកុម្មុយនិស្តមួយនេះ បានបាញ់គ្រាប់មីស៊ីល រយៈចម្ងាយខ្លីចំនួន ២គ្រាប់ លើកមុន។
យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធាននាយសានាធិការចម្រុះ JCS បាននិយាយនៅក្នុងសេចក្តីសង្ខេបមួយថា គ្រាប់មីស៊ីលត្រូវបានគេបាញ់ នៅភាគឦសានពីតំបន់ក្បែរ ទីប្រជុំជនសូនដុក ភាគខាងកើតរបស់ខ្លួនក្នុងខេត្ត South Hamgyong។ ព័ត៌មានលម្អិតផ្សេងទៀតរាប់បញ្ចូល ទាំងប្រភេទរបស់នៃការហោះហើរ និងរយៈកំពស់ដែលមិនអាចរកបានភ្លាមៗ។
JCS បាននិយាយថា “យោធារបស់យើងកំពុងតាមដាន ស្ថានការណ៍ក្នុងករណីមាន ការបើកដំណើរការបន្ថែម និងរក្សាឥរិយាបថត្រៀមខ្លួន” ។
សុនដុក ជាកន្លែងដែលកូរ៉េខាងជើង ធ្វើការសាកល្បងកាំជ្រួចរ៉ុក្កែត ដ៏ធំដំបូងគេនៅខែសីហា។ កាលពីឆ្នាំមុនកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចំនួន ១៣ លើក ចំពេលដែលកិច្ចចរចាការរំសាយ អាវុធនុយក្លេអ៊ែរបានជាប់គាំង ជាមួយសហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃតុលា